Header Ads

Breaking News
recent

មិន​នឹក​ស្មាន​ថា ផ្លែ​ប៉េងប៉ោះ អាច​ដោះស្រាយ​បញ្ហា​មុខ ច្រើន​ដល់​ម្ល៉ឹង!

ប្រសិន​បើ​អ្នក​បាន​ព្យាយាម​វិធីសាស្ត្រ​ជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​លើ​ផ្ទៃ​មុខ ដូច​ជា មុខ​មុន ឬ​ស្នាម​ខ្មៅ​អុជៗ ប៉ុន្តែ​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​នោះ អ្នក​អាច​ងាក​មក​ប្រើ ផ្លែ​ប៉េង​ប៉ោះ ជំនួស​វិញ​បាន។



ជា​ការ​ពិត​ណាស់ អ្នក​មិន​ត្រូវ​ការ​អ្វី​ផ្សេង ក្រៅ​ពី​ប៉េងប៉ោះ​ធម្មតា​មួយ​ផ្លែ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​មុខ​របស់​អ្នក​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ រឹតតែ​សាមញ្ញ​ទៅ​ទៀត ដោយ​គ្រាន់​តែ ចិត​ប៉េងប៉ោះ​ជា​បន្ទះ រួច​ដុស​វា​នៅ​លើ​ផ្ទៃមុខ ដែល​មាន​មុន ស្នាម​អុជ​ខ្មៅ ឬ ស្បែក​ដែល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ ដោយសារ​កម្ដៅ​ព្រះអាទិត្យ ប៉ុណ្ណោះ។ បន្ទាប់​មក ទុក​ចោល​រយៈ​ពេល ១០​នាទី ដើម្បី​ឲ្យ​វា​ស្ងួត រួច​ប្រើ​ទឹក​ត្រជាក់ លាង​សម្អាត​ចេញ ជា​ការ​ស្រេច។
អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​ដ៏​សាមញ្ញ​នេះ ពី ២ ទៅ ៣​ដង ក្នុង​១​សប្តាហ៍ ដើម្បី​កម្ចាត់​មុន និង​ស្នាម​អុជ​ខ្មៅ ទាំងអស់ ចេញ​ពី​លើ​ផ្ទៃមុខ។
គួរ​បញ្ជាក់​ថា ប៉េងប៉ោះ និង​ទឹកឃ្មុំ ក៏​ការ​រួម​បញ្ចូល​គ្នា​ដ៏​ល្អ​មួយ​ដែរ ប្រសិន​បើ​អ្នក​ចង់​បាន​ស្បែក​មុខ​រលោង និង​ទន់ ខណៈ ប៉េងប៉ោះ និង ទឹក​ត្រសក់ អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ នៅ​លើ​ស្បែក​មុខ​របស់​អ្នក​បាន៕
ខាង​ក្រោម​នេះ គឺ​ជា​គុណសម្បត្តិ​របស់​ផ្លែ​ប៉េងប៉ោះ នៅ​ពេល​អ្នក​ដុស​វា​នៅ​លើ​ផ្ទៃមុខ៖
  • កម្ចាត់​កោសិកា​ស្បែក​មុខ​ដែល​ងាប់​ចោល
  • កាត់​បន្ថយ​ស្បែក​មុខ​ស្ងួត
  • កម្ចាត់​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ
  • ព្យាបាល​មុខ​មុន
  • ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ

ប្រភពពត៏មាន : SABAY

No comments:

Powered by Blogger.