Header Ads

Breaking News
recent

គួរ​ដឹង! វិធីសាស្ត្រ​គេច​ខ្លួន​ពី​គ្រោះថ្នាក់ ពេល​ជួប​គ្រោះ​រញ្ជួយ​ដី

មនុស្ស​គ្រប់​គ្នា មិន​មែន​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់ គ្រោះ​រញ្ជួយ​ដី​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​តែ​ដឹង​អំពី​វិធីសាស្ត្រ ក្នុង​ការ​គេច​ខ្លួន​ចេញ​ពី​គ្រោះថ្នាក់ ពេល​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង។
ខាង​ក្រោម​នេះ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា រវាង​អនុសាសន៍​របស់​កាក​បាទ​ក្រហម និង​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ ដើម្បី​ដឹង​ពី​របៀប​គេច​ខ្លួន​ពី​គ្រោះថ្នាក់ ក្នុង​អំឡុង​ពេល​រញ្ជួយ​ដី។
១) អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ
  • ពួន​នៅ​មាត់​ទ្វា ព្រោះ​គ្រោង​ទ្វា​អាច​នឹង​ធ្លាក់​ត្រូវ​ក្បាល​របស់​អ្នក។
  • រត់​ចេញ​ទៅ​ខាង​ក្រៅ ប្រសិន​បើ​អ្នក​នៅ​ខាង​លើ​ជាន់​ទី​១។
  • ជណ្ដើរ និង ជណ្ដើរ​យន្ត សុទ្ធ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត ក្នុង​អំឡុង​ពេល​រញ្ជួយ​ដី។

២) ក្រាប​ទៅ​លើ​ដី ក្បែរ​សាឡុង ឬ​គ្រែ
  • នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ញ័រ​ខ្លាំង សូម​ផ្លាស់​ទី​ខិត​ទៅ​ជិត​ជញ្ជាំង​ខាង​ក្រៅ។ ប្រសិន​បើ​អគារ​បាក់​ស្រុត​ទៅ អ្នក​អាច​នឹង​ត្រូវ​គេ​រក​ឃើញ​ឆាប់​រហ័ស។
  • ត្រូវ​ប្រាកដ​ថា មិន​មាន​វត្ថុ​អ្វី​​នៅ​ជុំវិញ​អ្នក ដែល​អាច​ធ្លាក់​ត្រូវ​អ្នក​បាន ដូចជា អំពូល​ភ្លើង ឬ ទូ​ដាក់​ឥវ៉ាន់​ជាប់​ជញ្ជាំង ជា​ដើម។
  • ក្រាប​ចុះ​ទៅ​លើ​ដី ក្បែរ​សាឡុង ឬ​គ្រែ មិនមែន​ខាង​ក្រោម​ឡើយ និង​យក​ដៃ​បាំង​ក្បាល។ ប្រសិន​បើ​មាន​វត្ថុ​អ្វី​មួយ ឬ​ពិតាន​ធ្លាក់​ចុះ​មក នឹង​ត្រូវ​សាឡុង ឬ​គ្រែ​ជំនួស។
  • វិធី​ដ៏​ល្អ​មួយ​ទៀត គឺ​ក្រាប​ក្បែរ​ជញ្ជាំង។
៣) តើ​ការ​លាក់​ខ្លួន​ក្រោម​តុ​មាន​ផល​ប្រយោជន៍​ឬ​ទេ​?
ទ្រឹស្ដី​នេះ​មាន​ភាព​ចម្រូង​ចម្រាស់​ណាស់។ គ្រោះថ្នាក់​ញឹកញាប់​បំផុត ក្នុង​អំឡុង​ពេល​រញ្ជួយ​ដី គឺ​ការ​ធ្លាក់​វត្ថុ​ផ្សេងៗ។ ប៉ុន្តែ​ប្រសិន​បើ​យើង​បាន​ដឹង​ថា គ្រោះ​ថ្នាក់​រញ្ជួយ​ដី​មិន​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​អគារ​បាក់​ស្រុត​ទេ​នោះ យើង​គួរ​តែ​ទៅ​ពួន​នៅ​ក្រោម​តុ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ការ​រញ្ជួយ​ដី​ខ្លាំង ជញ្ជាំង និង​ពិតាន​ធ្លាក់​ចុះ​មក អាច​នឹង​ធ្វើ​ឲ្យ​បាក់​តុ​សង្កត់​លើ​អ្នក តែ​ម្តង។
៤) តើ​ការ​រត់​ចេញ​ទៅ​ខាង​ក្រៅ​អគារ​មាន​ផលប្រយោជន៍​ឬ​ទេ​?
អ្នក​មាន​ពេល​ប្រហែល ១០ ទៅ ២០​វិនាទី ពី​ការ​រញ្ជួយ​ដី​លើក​ដំបូង មុន​ពេល​​ដែល​វា​អាច​ធ្វើ​ឲ្យ​អគារ​បាក់​ស្រុត។ វា​អាច​ជា​រឿង​ល្អ​ឥត​ខ្ចោះ ប្រសិន​បើ​អ្នក​ប្រើ​ពេល​វេលា​នោះ ចាក​ចេញ​ពី​អគារ​ទាន់​ពេល។ ប៉ុន្តែ​សូម​អ្នក​កុំ​ធ្វើ​វា​ឲ្យ​សោះ ប្រសិន​បើ៖
  • អ្នក​ស្ថិត​នៅ​លើ​ជាន់​ទី​១
  • មាន​មនុស្ស​កកកុញ​នៅ​ច្រក​ទ្វា​ចេញ
  • ក្នុង​ករណី​អ្នក​រង​របួស ហើយ​ព្យាយាម​រត់​ចេញ​ទៅ​ខាង​ក្រៅ អាច​នឹង​មាន​គ្រោះថ្នាក់ ជា​ជាង​អ្នក​ស្ថិត​នៅ​ក្នុង​អគារ​ទៅ​ទៀត

៥) ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ខាង​ក្រៅ​អគារ
រក​កន្លែង​ចំហ ឬ​ទូលាយ​បំផុត ព្រោះ​អគារ ឬ​ខ្សែភ្លើង ដែល​បាក់​ស្រុត​ចុះ​មក នឹង​មិន​ធ្លាក់​ត្រូវ​អ្នក​ឡើយ។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​លើ​ស្ពាន ឬ ជណ្តើរ​ថ្មើរ​ជើង សូម​ចាក​ចេញ​ជា​បន្ទាន់៕
ប្រភពពត៏មាន : SABAY

No comments:

Powered by Blogger.