ប្រទេសដាច់អ៊ីនធឺណិតញឹកជាងគេក្នុងឆ្នាំ ២០១៦
ការទទួលព័ត៌មាន និងទិន្នន័យគ្រប់ប្រភេទពីបណ្ដាញអ៊ីនធឺណិតគឺជាអ្វីដែលពិភពលោកសម័យបច្ចុប្បន្នមិនអាចខ្វះបាន។

ប៉ុន្តែគិតក្នុងឆ្នាំ ២០១៦ គេឃើញរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានផ្អាកដំណើរការរយៈពេលខ្លីលើប្រព័ន្ធនេះក្នុងប្រទេសរបស់ពួកគេ ក្រោមរូបភាពគ្រប់គ្រងសិទ្ធិទទួលព័ត៌មាន និងបង្កើនសុវត្ថិភាពលើប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងនោះប្រទេស អាល់ហ្សេរី បារ៉ែន បង់ក្លាដេស ឆាដ ហ្គាបុង ហ្សកដានី លីប៊ី ម៉ាឡេស៊ី ម៉ាលី ម៉ុងតេណេក្រូ កូរ៉េខាងជើង អ៊ូបេគីស្ថាន វៀតណាម ហ្សំប៊ី ហ្ស៊ីមបាវ៉េ និងកុងហ្គោ បានផ្អាកដំណើរការប្រព័ន្ធអ៊ីនធឺណិតម្ដងក្នុងឆ្នាំ ២០១៦។ ខណៈ ឥណ្ឌាបានផ្អាកដល់ទៅ ៩ ដង អ៊ីរ៉ាក់ ៦ ដង ទួរគី ៦ ដង អេត្យូពី ៤ ដង ស៊ីរី ៤ ដង ប៉ាគីស្ថាន ៣ ដង ប្រេស៊ីល ២ ដង ហ្សំប៊ី ២ ដង អ៊ូហ្គាន់ដា ២ ដង និងអេហ្ស៊ីប ២ ដង៕
ប្រភពពត៏មាន : SABAY
No comments: